អំពីឆ្នាំ 2020 ការបោះឆ្នោតទូទៅ
ការដាក់ពាក្យសុំ សន្លឹកឆ្នោតផ្ញើតាមសំបុត្រ
បោះឆ្នោតដោយ សន្លឹកឆ្នោតផ្ញើតាមសំបុត្រ

ការបោះឆ្នោតទូទៅឆ្នាំ 2020 គឺជាការបោះឆ្នោតប្រធានាធិបតីដែលកើតឡើងរៀងរាល់បួនឆ្នាំម្តង។ មគ្គុទេសក៍នេះរួមមានព័ត៌មានសំខាន់ៗអំពីការបោះឆ្នោត វិធីដែលអ្នកអាចចូលរួម និងជម្រើសរបស់អ្នកសម្រាប់ការបោះឆ្នោតតាមសំបុត្រ។

កាលបរិច្ឆេទសំខាន់ៗ

សូមចុះឈ្មោះបោះឆ្នោត ដាក់ពាក្យសុំបោះឆ្នោតតាមអ៊ីមែល ហើយផ្ញើសន្លឹកឆ្នោតតាមសំបុត្ររបស់អ្នកត្រឡប់មកវិញ   ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។

ទោះជាដំណើរការសន្លឹកឆ្នោតផ្ញើតាមសំបុត្រមានសុវត្ថិភាពក៏ដោយ ក៏អ្នកមិនត្រូវរង់ចាំរហូតដល់ពេលកំណត់ចុងក្រោយ ដើម្បីដាក់ពាក្យសុំ និងផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញដែរ។

ខែតុលា ឆ្នាំ 2020
ខែតុលា ទី 19

ថ្ងៃចុងក្រោយដើម្បីចុះឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតទូទៅ

ខែតុលា ទី 27

គណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia ត្រូវតែទទួលពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្រត្រឹមម៉ោង 5 ល្ងាច។

ខែវិច្ឆិកា ឆ្នាំ 2020
ខែវិច្ឆិកា ទី 03

ថ្ងៃបោះឆ្នោត

ប្រសិនបើអ្នកផ្ញើសន្លឹកឆ្នោតរបស់អ្នក អ្នកគួរតែផ្ញើវាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ វាត្រូវតែបោះតែមប្រៃសណីយត្រឹមថ្ងៃបោះឆ្នោត។

អ្នកក៏អាចផ្ញើសន្លឹកឆ្នោតរបស់អ្នកទៅការិយាល័យគណៈកម្មការបោះឆ្នោតខោនធី Philadelphia ការិយាល័យផ្កាយរណប ឬប្រអប់ផ្ញើសំបុត្របានផងដែរ។ វាត្រូវតែត្រូវបានទទួលមិនលើសពីម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត។

ព័ត៌មានទាក់ទងនឹងការបោះឆ្នោតមួយចំនួនអាចមានការផ្លាស់ប្តូរ។ អ្នកអាចបញ្ជាក់ពីពេលវេលាកំណត់ ឬកន្លែងដែលត្រូវផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញដោយចូលទៅកាន់គេហទំព័រ philadelphiavotes.com ឬទាក់ទងគណៈកម្មការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3468 ។

នៅលើសន្លឹកឆ្នោត៖ បេក្ខជន

អ្នកនឹងបោះឆ្នោតឱ្យប្រភេទបេក្ខជនដូចខាងក្រោម។

  • ប្រធានាធិបតីសហរដ្ឋអាមេរិក (President of the United States) ដែលជា ប្រមុខរដ្ឋាភិបាល និងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។
  • អគ្គមេធាវីនៃរដ្ឋ Pennsylvania (Attorney General of Pennsylvania) ដែលជាមន្រ្តីអនុវត្តច្បាប់កំពូលរបស់រដ្ឋ។
  • អគ្គសវនករនៃរដ្ឋ Pennsylvania (Pennsylvania Auditor General) ដែលធានាថាប្រាក់របស់រដ្ឋត្រូវបានចំណាយដោយស្របច្បាប់។
  • ហេរញ្ញិក Pennsylvania (Pennsylvania Treasurer) ដែលគ្រប់គ្រង និងវិនិយោគប្រាក់របស់រដ្ឋ។
  • សមាជិកព្រឹទ្ធសភារដ្ឋ Pennsylvania (Pennsylvania State Senators) ដែលជាសមាជិកនៃសភាជាន់ខ្ពស់នៃរដ្ឋាភិបាលរដ្ឋនៅ Harrisburg ។ សមាជិកព្រឹទ្ធសភាចំនួន 50 រូបរបស់រដ្ឋអនុម័តច្បាប់ និងថវិការបស់រដ្ឋ និងបញ្ជាក់អំពីការតែងតាំងដោយអភិបាល។
  • សមាជិករដ្ឋសភានៃរដ្ឋ Pennsylvania (Pennsylvania House of Representatives) ដែលជាសមាជិកនៃសភាជាន់ទាបនៃរដ្ឋាភិបាលរដ្ឋនៅ Harrisburg ។ អ្នក​តំណាង 203 រូបរបស់រដ្ឋអនុម័តច្បាប់ និងថវិការបស់រដ្ឋ។

នៅលើសន្លឹកឆ្នោត៖ សំណួរ

នឹងមានសំណួរចំនួនបួននៅលើសន្លឹកឆ្នោត។ ចំពោះសំណួរនីមួយៗ អ្នកអាចបោះឆ្នោត “បាទ/ចាស” ឬ “ទេ” ។

ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” ចំពោះសំណួរនៃសន្លឹកឆ្នោតមួយ ពីរ និងបី វាមានន័យថាអ្នកចង់ផ្លាស់ប្តូរធម្មនុញ្ញនៃអំណាចគ្រប់គ្រងមូលដ្ឋាន​​របស់ទីក្រុង Philadelphia ។ ធម្មនុញ្ញកំណត់វិធានសម្រាប់រដ្ឋាភិបាលក្រុង។

ខាងក្រោមនេះជាសេចក្តីសង្ខេបនៃសំណួរអំពីសន្លឹកឆ្នោតតាមលំដាប់លំដោយដែលនឹងបង្ហាញនៅលើសន្លឹកឆ្នោតរបស់អ្នក។

1. ឈប់ ហើយស្ទាបឆែក៖

ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” អ្នកចង់ឱ្យក្រសួងប៉ូលីសនៃទីក្រុង Philadelphia បញ្ចប់ ការអនុវត្តឈប់ និងស្ទាបឆែកដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ។ នោះមានន័យថាមន្ត្រីប៉ូលីសម្នាក់មិនអាច បញ្ឈប់អ្នកណាម្នាក់ដោយសារតែពូជសាសន៍ ជនជាតិ យេនឌ័រ ភេទ ការចូលសាសនា ឬការបញ្ចេញមតិ ឬលក្ខណៈដែលត្រូវបានការពារផ្សេងទៀតបានទេ។ ផ្ទុយទៅវិញ មន្រ្តីត្រូវតែមានការសង្ស័យសមហេតុផលថាជននោះបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម។

2. ការិយាល័យអ្នកតស៊ូមតិគាំទ្រជនរងគ្រោះ៖  

ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” អ្នកចង់ឱ្យទីក្រុងបង្កើតការិយាល័យមួយដែលនឹងតស៊ូមតិ ដើម្បីសិទ្ធិរបស់ជនរងគ្រោះដោយឧក្រិដ្ឋកម្ម។

3. គណៈកម្មការត្រួតពិនិត្យប៉ូលីសពលរដ្ឋ៖

ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” អ្នកចង់ឱ្យទីក្រុងបង្កើតគណៈកម្មការត្រួតពិនិត្យប៉ូលីសពលរដ្ឋជាផ្នែកអចិន្រ្តៃយ៍របស់រដ្ឋាភិបាលក្រុង។ គណៈកម្មការនេះនឹងធ្វើការដើម្បីកែលម្អការប្រព្រឹត្ដរបស់មន្រ្តីប៉ូលីស និងធ្វើឱ្យក្រសួងប៉ូលីស Philadelphia ទទួលខុសត្រូវចំពោះសកម្មភាពរបស់មន្រ្តី។

4. ការខ្ចីប្រាក់៖

ប្រសិនបើអ្នកបោះឆ្នោត“បាទ/ចាស” អ្នកចង់ឱ្យទីក្រុង Philadelphia ខ្ចីប្រាក់ចំនួន 134 លានដុល្លារ ដើម្បីចំណាយលើ៖

  • ការធ្វើដំណើរ។
  • ផ្លូវថ្នល់ និងអនាម័យ។
  • អគារក្រុង។
  • ឧទ្យាន និងកន្លែង​កម្សាន្ត។
  • សារមន្ទីរ។
  • ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍។

ព័ត៌មានទំនាក់ទំនងសម្រាប់ការិយាល័យបោះឆ្នោតមូលដ្ឋាន

អ្នកអាចស្វែងរកព័ត៌មានអំពីការបោះឆ្នោត និងការបោះឆ្នោតនៅ Philadelphia តាមរយៈphiladelphiavotes.com. ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតនៅក្នុងខោនធីផ្សេងទៀតនៃរដ្ឋ Pennsylvania អ្នកអាចស្វែងរកការិយាល័យបោះឆ្នោតមូលដ្ឋានរបស់អ្នកបាននៅvotesPA.com.

គណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia

ប្រសិនបើអ្នកមានសំណួរអំពីការបោះឆ្នោតទូទៅ សូមទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។ មានសេវាកម្មបកប្រែផ្ទាល់មាត់។

ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត Philadelphia

ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះបោះឆ្នោត ឬការបញ្ជាក់អំពីការចុះឈ្មោះអ្នកបោះឆ្នោត សូមទាក់ទងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៅទីក្រុង Philadelphia តាមលេខ (215) 686-1591 ។ មានសេវាកម្មបកប្រែផ្ទាល់មាត់។

ស្នងការក្រុង Philadelphia

អ្នកក៏អាចទាក់ទងទៅស្នងការក្រុង Philadelphia បានផងដែរ។ ស្នងការគឺជាមន្រ្តីដែលជាប់ឆ្នោតទទួលបន្ទុកការបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតនៅទីក្រុង Philadelphia ។ ចូលទៅកាន់ philadelphiavotes.com ដើម្បីស្វែងយល់បន្ថែមអំពីស្នងការក្រុង Philadelphia។

នៅ Pennsylvania រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតដោយសន្លឹកឆ្នោតផ្ញើតាមសំបុត្រ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្រ សូមទាក់ទងទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

ដាក់ពាក្យសុំបោះឆ្នោតតាមសំបុត្រ

1
ជ្រើសរើសរបៀបដែលអ្នកចង់ដាក់ពាក្យ។

តាមអ៊ីនធឺណិត

ដើម្បីដាក់ពាក្យតាមអ៊ីនធឺណិត សូមចូលទៅកាន់ votesPA.com/ApplyMailBallot. ពាក្យសុំតាមអ៊ីនធឺណិតនឹងមានជាភាសាអង់គ្លេសនិងអេស្ប៉ាញ។

តាមសំបុត្រ

មានវិធីពីរយ៉ាងដើម្បីទទួលបានពាក្យសុំជាក្រដាស។ អ្នក​អាច៖

  • ចូលទៅកាន់ votesPA.com/ApplyMailBallot ដើម្បីទាញយក និងបោះពុម្ពពាក្យសុំចេញក្រៅ។ នៅលើគេហទំព័រនេះ អ្នកក៏អាចស្នើសុំឱ្យផ្ញើពាក្យសុំទៅអ្នកតាមសំបុត្របានផងដែរ។
  • ទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ដើម្បីស្នើសុំឱ្យផ្ញើទម្រង់បែបបទទៅអ្នក។ អ្នកក៏អាចទាក់ទងស្នងការក្រុងផងដែរ។

ពាក្យសុំជាក្រដាសនឹងមានជាភាសាអង់គ្លេស អេស្ប៉ាញចិន និងវៀតណាម។

2
បំពេញ និងដាក់បញ្ជូនពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញពាក្យសុំរបស់អ្នក សូមទូរសព្ទទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

ពាក្យសុំនឹងស្នើឱ្យអ្នកផ្តល់ព័ត៌មានអំពីខ្លួនអ្នក ដែលរួមមាន៖

  • ព័ត៌មានទំនាក់ទំនង៖ អ្នកអាចរួមបញ្ចូលលេខទូរសព្ទ និងអ៊ីមែលនៅក្នុងផ្នែក“អំពីអ្នក”បាន។ ប្រសិនបើអ្នកផ្តល់អាសយដ្ឋានអ៊ីមែល អ្នកនឹងទទួលបានការជូនដំណឹងអំពីស្ថានភាពពាក្យសុំ និងសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។ វាក៏មានប្រយោជន៍ផងដែរក្នុងការបញ្ចូលព័ត៌មាននេះ ក្នុងករណីដែលមន្ត្រីបោះឆ្នោតត្រូវការទាក់ទងអ្នក។ ព័ត៌មានរបស់អ្នកមិនត្រូវបានចែករំលែកនៅខាងក្រៅការិយាល័យបោះឆ្នោតទេ។
  • អាសយដ្ឋាន៖ អ្នកត្រូវតែសរសេរអាសយដ្ឋានរបស់អ្នកឱ្យបានច្បាស់ នៅពេលដែលអ្នកបានចុះឈ្មោះបោះឆ្នោត។ អ្នកអាចពិនិត្យមើលការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកបាននៅpavoterservices.pa.gov ឬហៅទូរសព្ទទៅក្រសួងរដ្ឋនៃរដ្ឋ Pennsylvania តាមលេខ 1 (877) 868-3772។
  • ការកំណត់អត្តសញ្ញាណ៖ អ្នកនឹងត្រូវបានស្នើសុំឱ្យផ្តល់បណ្ណបើកបរ Pennsylvania របស់អ្នក ឬលេខអត្តសញ្ញាណរូបថតដែលចេញដោយ PennDOT ។ ឬអ្នកអាចផ្តល់លេខបួនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

ប្រសិនបើអ្នកមិនមានទម្រង់នៃអត្តសញ្ញាណបណ្ណទាំងនេះទេ សូមគូសប្រអប់ដែលអានថា៖ “ខ្ញុំមិនមានបណ្ណបើកបរ PA ឬអត្តសញ្ញាណបណ្ណ PennDOT ឬលេខសន្តិសុខសង្គមទេ។ អ្នកនឹងនៅតែត្រូវដាក់បញ្ជូនឯកសារថតចម្លងអត្តសញ្ញាណបណ្ណដែលអាចទទួលយកបានអមជាមួយពាក្យសុំរបស់អ្នក។

ដើម្បីស្វែងយល់អំពីទម្រង់អត្តសញ្ញាណបណ្ណដែលអាចទទួលយកបាន សូមហៅទូរសព្ទទៅក្រសួងរដ្ឋ Pennsylvania តាមលេខ (877) 868-3772 ។

ប្រសិនបើអ្នកកំពុងបំពេញពាក្យសុំរបស់អ្នកនៅលើក្រដាស សូមចងចាំដូចខាងក្រោម៖

  • អ្នកត្រូវបំពេញពាក្យសុំជាក្រដាសរបស់អ្នកដោយប្រើប៊ិកទឹកខ្មៅ។ សូមសរសេរឱ្យច្បាស់។
  • អ្នកនឹងត្រូវការស្រោមសំបុត្រ និងត្រាប្រៃសណីយ៍ដើម្បីផ្ញើពាក្យសុំរបស់អ្នក។

ថ្ងៃផុតកំណត់ពាក្យសុំបច្ចុប្បន្ន 

អ្នកគួរតែដាក់ពាក្យសុំឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្រត្រូវស្ថិតនៅក្នុងការិយាល័​យជាក់ស្ដែង​របស់គណៈកម្មការបោះឆ្នោតខោនធី Philadelphia ត្រឹម​ម៉ោង 5 ល្ងាច នៅថ្ងៃអង្គារទី 27 ខែតុលា ឆ្នាំ 2020 ។ ការិយាល័យនេះមានទីតាំងនៅសាលាក្រុង បន្ទប់ 130, Philadelphia, PA 19107 ។

ប្រសិនបើពាក្យសុំរបស់អ្នកមកដល់ក្រោយថ្ងៃផុតកំណត់ តែមប្រៃសណីយនឹងមិនត្រូវបានទទួលយកទេ ដោយសារពាក្យសុំដល់ថ្ងៃផុតកំណត់ ហើយអ្នកនឹងមិនអាចបោះឆ្នោតតាមសំបុត្រប្រៃសណីយបានទេ។

ដើម្បីបញ្ជាក់ព័ត៌មានអំពីថ្ងៃផុតកំណត់ និងវិធីដាក់បញ្ជូនពាក្យសុំរបស់អ្នក សូមទាក់ទងគណៈកម្មការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3468 ។

3
ពិនិត្យមើលស្ថានភាពនៃពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។

ក្រោយពេលអ្នកដាក់ពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររួច អ្នកអាចពិនិត្យមើលស្ថានភាពរបស់វាបានដោយចូលទៅpavoterservices.pa.gov។ អ្នកក៏អាចទូរសព្ទទៅក្រសួងរដ្ឋ Pennsylvania តាមលេខ 1 (877) 868-3772 ។

ប្រសិនបើអ្នកដាក់ពាក្យតាមអ៊ីនធឺណិត អ្នកនឹងអាចមើលស្ថានភាពពាក្យសុំរបស់អ្នកបានក្នុងរយៈពេល 48 ម៉ោងបន្ទាប់ពីដាក់បញ្ជូនពាក្យសុំ។

លើសពីនេះទៀត ប្រសិនបើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលនៅពេលអ្នកដាក់ពាក្យសុំ អ្នកគួរតែទទួលបានអ៊ីមែលពីផ្នែកសេវាកម្មបោះឆ្នោត Pennsylvania ។ សារទាំងនេះនឹងជូនដំណឹងដល់អ្នកអំពីស្ថានភាពពាក្យសុំរបស់អ្នក ហើយប្រាប់អ្នកថាពេលណាអ្នកគួរទទួលសន្លឹកឆ្នោតរបស់អ្នកនៅក្នុងសំបុត្រ។

ផ្នែកនៃមគ្គុទេសក៍នេះពណ៌នាអំពីវិធីបំពេញសន្លឹកឆ្នោតរបស់អ្នក។ បន្ទាប់ពីអ្នកផ្ញើសន្លឹកឆ្នោតផ្ញើតាមសំបុត្ររួច អ្នកអាចពិនិត្យមើលស្ថានភាពរបស់វានៅpavoterservices.pa.gov ឬដោយទូរសព្ទទៅក្រសួងរដ្ឋ Pennsylvania តាមលេខ 1 (877) 868-3772។

បោះឆ្នោតតាមសំបុត្រ

1
ទទួលសន្លឹកឆ្នោតរបស់អ្នកតាមសំបុត្រ។

បន្ទាប់ពីអ្នកដាក់ពាក្យសុំ អ្នកនឹងទទួលបានសន្លឹកឆ្នោតផ្ញើតាមសំបុត្រ តាមអាសយដ្ឋានដែលអ្នកបានដាក់បញ្ជូន។ នៅខាងក្នុង អ្នកគួរតែឃើញមាន៖

  • សន្លឹកឆ្នោតមានព័ត៌មានទាំង​សងខាងរបស់អ្នក។
  • សេចក្តីណែនាំពីសន្លឹកឆ្នោត។
  • ឯកសារដែលពន្យល់ពីសំណួរនៅលើសន្លឹកឆ្នោត។
  • ស្រោមសំបុត្រសម្ងាត់តូចមួយដើម្បីបិទ​សន្លឹកឆ្នោតរបស់អ្នកឱ្យជិត។
  • ស្រោមសំបុត្រ “សេចក្តីប្រកាសរបស់អ្នកបោះឆ្នោត” ធំមួយសម្រាប់ផ្ញើសន្លឹកឆ្នោតបិទជិតរបស់អ្នក។

ប្រសិនបើអ្នកកំពុងបាត់អ្វីមួយ សូមទូរសព្ទទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

ប្រសិនបើអ្នកមិនទទួលបានសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នកទេ សូមពិនិត្យស្ថានភាពរបស់វាតាមរយៈ pavoterservices.pa.gov ឬទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

2
អានសេចក្តីណែនាំដែលមានបញ្ចូលក្នុងសន្លឹកឆ្នោតរបស់អ្នក។

សេចក្តីណែនាំនឹងត្រូវបានដាក់ស្លាក“សេចក្តីណែនាំសម្រាប់ការបោះឆ្នោតដោយសន្លឹកឆ្នោតផ្ញើតាមសំបុត្រ ឬសម្រាប់អ្នកអវត្តមាន”។ ពួកគេនឹងរលឹកអ្នកអំពីថ្ងៃផុតកំណត់នៃសន្លឹកឆ្នោតផ្ញើតាមសំបុត្រ ហើយពន្យល់ពីរបៀបបំពេញសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។

3
បំពេញសន្លឹកឆ្នោតរបស់អ្នក។

សន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នកនឹងមានព័ត៌មានទាំងសងខាង។ អ្នកគួរតែប្រើទឹកថ្នាំប៊ិកពណ៌ខៀវ ឬខ្មៅតែប៉ុណ្ណោះដើម្បីបំពេញសន្លឹកឆ្នោតរបស់អ្នក។

ប្រសិនបើអ្នកមានកំហុសនៅលើសន្លឹកឆ្នោតរបស់អ្នក សូមកុំគូសចោលអ្វីទាំងអស់ ឬកត់ចំណាំអ្វីមួយឱ្យសោះ។ ផ្ទុយទៅវិញ សូមចូលមើល ballotform.philadelphiavotes.com ឬហៅទូរសព្ទទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ 215-686-3469 ដើម្បីស្នើសុំសន្លឹកឆ្នោតជំនួស។

អ្នកគួរតែបំពេញសន្លឹកឆ្នោតរបស់អ្នកជាលក្ខណៈឯកជន លើកលែងតែអ្នកបានទទួលជំនួយ។

បំពេញក្នុងរាងពងក្រពើក្បែរបេក្ខជនដែលអ្នកចង់បោះឆ្នោតឱ្យ។

A ballot illustration that shows how to correctly fill in the oval by a candidate's name.

ប្រសិនបើអ្នកចង់សរសេរបេក្ខជន សូមបំពេញនៅក្នុងរាងពងក្រពើនៅជាប់នឹងពាក្យ “សរសេរចូល”។ បន្ទាប់មក សរសេរឈ្មោះរបស់ពួកគេនៅខាងស្ដាំរាងពងក្រពើ។

A ballot illustration that shows how to write in a candidate.

យកចិត្តទុកដាក់លើចំនួនឆ្នោតដែលអ្នកត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតសម្រាប់ប្រភេទនីមួយៗ។ ឧទាហរណ៍ សេចក្ដីពន្យល់នេះបង្ហាញ“ បោះឆ្នោតឱ្យលេខ 1”។

ប្រសិនបើអ្នកបោះឆ្នោតលើសពីអ្វីដែលស្នើសុំឱ្យអ្នកធ្វើ នោះការបោះឆ្នោតរបស់អ្នកនឹងមិនត្រូវបានរាប់បញ្ចូលទេ។

ប្រសិនបើអ្នកសម្រេចចិត្តមិន បោះឆ្នោតឱ្យបេក្ខជន ឬសំណួរសន្លឹកឆ្នោត នោះមិនមានបញ្ហាអ្វីទេ។ សន្លឹកឆ្នោតរបស់អ្នកនឹងនៅតែត្រូវបានរាប់។

A ballot illustration that shows how to vote for the correct number of candidates. Because the instruction reads "Vote for 1," only one oval is filled.

អ្នកអាចបោះឆ្នោតបានតែ “បាទ/ចាស” ឬ “ទេ” ប៉ុណ្ណោះ។

ដើម្បីបោះឆ្នោត “បាទ/ចាស” លើសំណួរសន្លឹកឆ្នោត សូមបំពេញប្រអប់រាងពងក្រពើ “បាទ/ចាស” ។

ដើម្បីបោះឆ្នោត“ទេ”លើសំណួរសន្លឹកឆ្នោតសូមបំពេញប្រអប់រាងពងក្រពើ“ទេ”។

A ballot illustration that shows the format for "yes" or "no" ballot questions.

 

4
ដាក់សន្លឹកឆ្នោតរបស់អ្នកនៅក្នុងស្រោមសំបុត្រសម្ងាត់ដែលតូចជាង។
  1. បត់សន្លឹកឆ្នោតឡើងវិញដូចដែលបានផ្ញើមកអ្នក។
  2. ដាក់វានៅក្នុងស្រោមសំបុត្រតូចជាងដែលមានដាក់ស្លាកថា “សន្លឹកឆ្នោតជាផ្លូវការ” ។ កុំដាក់អ្វីផ្សេងទៀតនៅខាងក្នុង ឬសរសេរនៅលើស្រោមសំបុត្រ។
  3. ផ្សើមកាវបិទនៅលើផ្នត់ស្រោមសំបុត្រ។
  4. បិទស្រោមសំបុត្រសម្ងាត់ ដើម្បីបិទ​ភ្ជិតសន្លឹកឆ្នោតរបស់អ្នក។
ចំណាំ៖សន្លឹកឆ្នោតដែលបានប្រគល់មកវិញដោយគ្មានស្រោមសំបុត្រសម្ងាត់នឹងនឹង មិន ត្រូវបានរាប់ទេ។

The steps to placing your ballot in the secrecy envelope and sealing it.

 

5
ដាក់សន្លឹកឆ្នោតដែលបានបិទជិតរបស់អ្នកនៅក្នុងស្រោមសំបុត្រ“សេចក្ដីប្រកាសរបស់អ្នកបោះឆ្នោត” ។
  1. ដាក់សន្លឹកឆ្នោតបិទជិតរបស់អ្នកទៅក្នុងស្រោមសំបុត្រ“ សេចក្តីប្រកាសរបស់អ្នកបោះឆ្នោត” ។ កុំដាក់អ្វីផ្សេងទៀតនៅខាងក្នុង។
  2. ផ្សើមកាវបិទនៅលើផ្នត់ស្រោមសំបុត្រ។
  3. បិទស្រោមសំបុត្រសំបុត្រ ដើម្បីបិទវាឱ្យជិត។
  4. សរសេរអាសយដ្ឋានរបស់អ្នកជាទឹកថ្នាំខ្មៅ ឬពណ៌ខៀវនៅជ្រុងខាងឆ្វេងខាងលើនៃស្រោមសំបុត្រ។

The steps to placing your sealed ballot in the "Voter Declaration" envelope, sealing it, and addressing it.

 

6
ចុះហត្ថលេខាលើសេចក្តីប្រកាសរបស់អ្នកបោះឆ្នោតនៅលើខ្នងស្រោមសំបុត្រ។
ប្រសិនបើអ្នកបំពេញសន្លឹកឆ្នោតរបស់អ្នកដោយខ្លួនឯង៖
  1. ចុះហត្ថលេខា នៅចំហៀងខាងឆ្វេង នៃស្រោមសំបុត្រនៅប្រអប់ចតុកោណដែលត្រូវបានសម្គាល់ដោយអក្សរ X និងដាក់ស្លាក“អ្នកបោះឆ្នោត”។
  2. សរសេរកាលបរិច្ឆេទដែលអ្នកបានបំពេញសន្លឹកឆ្នោត ឈ្មោះ និងអាសយដ្ឋានរបស់អ្នកនៅលើបន្ទាត់ផ្តេកខាងលើ ស្លាក។

An illustration showing how to fill out the "Voter Declaration" envelope if you completed your ballot on your own.

ប្រសិនបើមាននរណាម្នាក់បានបំពេញសន្លឹកឆ្នោតរបស់អ្នកជួសអ្នក៖

  1. ចុះហត្ថលេខា នៅចំហៀងខាងស្ដាំ នៃស្រោមសំបុត្រនៅបក្នុងប្រអប់ចតុកោណដែលត្រូវបានសម្គាល់ដោយអក្សរ X និងដាក់ស្លាក“អ្នកបោះឆ្នោត” ។
  2. អ្នកដែលជួយអ្នកគួរតែសរសេរកាលបរិច្ឆេទនៅពេលសន្លឹកឆ្នោតរបស់អ្នកបានបញ្ចប់។ ពួកគេក៏គួរតែបញ្ចូលអាសយដ្ឋាន និងហត្ថលេខារបស់ពួកគេផងដែរនៅលើបន្ទាត់ផ្ដេក ខាងលើ ស្លាក “កាលបរិច្ឆេទ” និង “សាក្សី”។

An illustration showing how to fill out the "Voter Declaration" envelope if someone completed your ballot for you.

 

7
ផ្ញើសន្លឹកឆ្នោតផ្ញើតាមសំបុត្រមកវិញ។
តាមសំបុត្រ

អ្នកអាចផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញតាមសំបុត្រប្រៃសណីយ៍បាន។ ប្រៃសណីយ៍ត្រូវបង់ប្រាក់ជាមុន។ ថ្ងៃចុងក្រោយដែលសន្លឹកឆ្នោតរបស់អ្នកត្រូវបានបិទតែមប្រៃណីយ៍គឺថ្ងៃបោះឆ្នោត។ ប្រសិនបើអ្នកមានគម្រោងប្រគល់សន្លឹកឆ្នោតរបស់អ្នកមកវិញតាមសំបុត្រប្រៃសណីយ៍ សូមផ្ញើឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ដោយផ្ទាល់

អ្នកបោះឆ្នោតភាគច្រើនត្រូវតែប្រគល់សន្លឹកឆ្នោតដោយខ្លួនឯង។ ទោះយ៉ាងណា ប្រសិនបើអ្នកមានពិការភាពរាងកាយ អ្នកអាចជ្រើសរើសនរណាម្នាក់ឱ្យប្រគល់សន្លឹកឆ្នោតរបស់អ្នកមកវិញជំនួសអ្នក។

ប្រគល់សន្លឹកឆ្នោតដោយខ្លួនឯង

អ្នកអាចដាក់សន្លឹកឆ្នោតរបស់អ្នក​នៅទីតាំងមួយក្នុងចំណោមទីតាំងដូចខាងក្រោម៖

  • គណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia (City Hall, Room 130, Philadelphia, PA 19107) ។
  • ការិយាល័យបោះឆ្នោតរណប។
  • ប្រអប់សម្រាប់ដាក់សន្លឹកឆ្នោត។
ទីតាំងសម្រាប់ដាក់សន្លឹកឆ្នោតជាក់លាក់ កំពុងតែស្ថិតនៅក្នុងការកំណត់។ ប្រសិនបើអ្នកមានសំណួរអំពីកន្លែងដែលត្រូវផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ សូមចូលទៅកាន់គេហទំព័រ philadelphiavotes.com ឬទាក់ទងគណៈកម្មការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3468 ។

ចាត់តាំងនរណាម្នាក់ឱ្យប្រគល់​សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ

ប្រសិនបើអ្នកមិនអាចប្រគល់សន្លឹកឆ្នោតដោយខ្លួនអ្នកបានទេ អ្នកអាចជ្រើសរើសមនុស្សម្នាក់ទៀត (ឬ “ ភ្នាក់ងារដែលបានចាត់តាំង”) ដើម្បីប្រគល់សន្លឹកឆ្នោតនោះ។ ដើម្បីធ្វើដូចនេះបាន អ្នកត្រូវតែបំពេញសំណុំបែបបទចាត់តាំង និងលិខិតបញ្ជាក់ភ្នាក់ងារ.

ភ្នាក់ងារដែលត្រូវបានចាត់តាំងរបស់អ្នកត្រូវតែប្រគល់សំណុំបែបបទនេះ និងសន្លឹកឆ្នោតដែលបិទជិត​របស់អ្នកទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia ។ ប្រសិនបើអ្នកមានសំណួរអំពីការជ្រើសរើសនរណាម្នាក់ឱ្យប្រគល់​សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ សូមទាក់ទងគណៈកម្មាធិការតាមលេខ (215) 686-3469 ។

ប្រសិនបើអ្នកមិនអាចផ្ញើសន្លឹកឆ្នោតតាមសំបុត្ររបស់អ្នកតាមកាលបរិច្ឆេទកំណត់បានទេ អ្នកអាចបោះឆ្នោតនៅកន្លែងបោះឆ្នោតរបស់អ្នកនៅថ្ងៃបោះឆ្នោតបាន។ ដើម្បីធ្វើដូចបាន អ្នកគួរតែយកសន្លឹកឆ្នោតផ្ញើតាមសំបុត្រ និងស្រោមសំបុត្រ “សេចក្ដីប្រកាសរបស់អ្នកបោះឆ្នោត” របស់អ្នកទៅកាន់កន្លែងបោះឆ្នោតដើម្បីឱ្យគណៈកម្មការបោះឆ្នោតអាចចាត់ទុកសន្លឹកឆ្នោតនោះជាមោឃៈបាន។  ប្រសិនបើអ្នកមិនអាចប្រគល់សន្លឹកឆ្នោតផ្ញើតាមសំបុត្រ និងស្រោមសំបុត្រ “សេចក្ដីប្រកាសរបស់អ្នកបោះឆ្នោត” របស់អ្នកបានទេ អ្នកនៅតែអាចបោះឆ្នោតបានដោយសន្លឹកឆ្នោតបណ្តោះអាសន្ន។

ដើម្បីបញ្ជាក់ សូមទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

8
ពិនិត្យស្ថានភាពសន្លឹកឆ្នោតរបស់អ្នក។

នៅពេលអ្នកផ្ញើសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នករួច អ្នកអាចពិនិត្យមើលស្ថានភាពរបស់វាដោយចូលទៅpavoterservices.pa.gov។ អ្នកក៏អាចទូរសព្ទទៅក្រសួងរដ្ឋនៃរដ្ឋ Pennsylvania តាមលេខ (877) 868-3772 ។

ប្រសិនបើអ្នកបានផ្តល់អាសយដ្ឋានអ៊ីមែល នៅពេលអ្នកដាក់ពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក អ្នកគួរតែទទួលបានអ៊ីមែលមួយ នៅពេលសន្លឹកឆ្នោតផ្ញើតាមសំបុត្រដែលបានបំពេញរួចត្រូវបានទទួល។

អំពីឆ្នាំ 2020 ការបោះឆ្នោតទូទៅ

  • កាលបរិច្ឆេទសំខាន់ៗ

    សូមចុះឈ្មោះបោះឆ្នោត ដាក់ពាក្យសុំបោះឆ្នោតតាមអ៊ីមែល ហើយផ្ញើសន្លឹកឆ្នោតតាមសំបុត្ររបស់អ្នកត្រឡប់មកវិញ   ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។

    ទោះជាដំណើរការសន្លឹកឆ្នោតផ្ញើតាមសំបុត្រមានសុវត្ថិភាពក៏ដោយ ក៏អ្នកមិនត្រូវរង់ចាំរហូតដល់ពេលកំណត់ចុងក្រោយ ដើម្បីដាក់ពាក្យសុំ និងផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញដែរ។

    កាលបរិច្ឆេទសំខាន់ៗ

    សូមចុះឈ្មោះបោះឆ្នោត ដាក់ពាក្យសុំបោះឆ្នោតតាមអ៊ីមែល ហើយផ្ញើសន្លឹកឆ្នោតតាមសំបុត្ររបស់អ្នកត្រឡប់មកវិញ   ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។

    ទោះជាដំណើរការសន្លឹកឆ្នោតផ្ញើតាមសំបុត្រមានសុវត្ថិភាពក៏ដោយ ក៏អ្នកមិនត្រូវរង់ចាំរហូតដល់ពេលកំណត់ចុងក្រោយ ដើម្បីដាក់ពាក្យសុំ និងផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញដែរ។

    ខែតុលា ឆ្នាំ 2020
    ខែតុលា ទី 19

    ថ្ងៃចុងក្រោយដើម្បីចុះឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតទូទៅ

    ខែតុលា ទី 27

    គណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia ត្រូវតែទទួលពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្រត្រឹមម៉ោង 5 ល្ងាច។

    ខែវិច្ឆិកា ឆ្នាំ 2020
    ខែវិច្ឆិកា ទី 03

    ថ្ងៃបោះឆ្នោត

    ប្រសិនបើអ្នកផ្ញើសន្លឹកឆ្នោតរបស់អ្នក អ្នកគួរតែផ្ញើវាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ វាត្រូវតែបោះតែមប្រៃសណីយត្រឹមថ្ងៃបោះឆ្នោត។

    អ្នកក៏អាចផ្ញើសន្លឹកឆ្នោតរបស់អ្នកទៅការិយាល័យគណៈកម្មការបោះឆ្នោតខោនធី Philadelphia ការិយាល័យផ្កាយរណប ឬប្រអប់ផ្ញើសំបុត្របានផងដែរ។ វាត្រូវតែត្រូវបានទទួលមិនលើសពីម៉ោង 8:00 យប់នៅថ្ងៃបោះឆ្នោត។

  • នៅលើសន្លឹកឆ្នោត៖ បេក្ខជន

    អ្នកនឹងបោះឆ្នោតឱ្យប្រភេទបេក្ខជនដូចខាងក្រោម។

    • ប្រធានាធិបតីសហរដ្ឋអាមេរិក (President of the United States) ដែលជា ប្រមុខរដ្ឋាភិបាល និងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។
    • អគ្គមេធាវីនៃរដ្ឋ Pennsylvania (Attorney General of Pennsylvania) ដែលជាមន្រ្តីអនុវត្តច្បាប់កំពូលរបស់រដ្ឋ។
    • អគ្គសវនករនៃរដ្ឋ Pennsylvania (Pennsylvania Auditor General) ដែលធានាថាប្រាក់របស់រដ្ឋត្រូវបានចំណាយដោយស្របច្បាប់។
    • ហេរញ្ញិក Pennsylvania (Pennsylvania Treasurer) ដែលគ្រប់គ្រង និងវិនិយោគប្រាក់របស់រដ្ឋ។
    • សមាជិកព្រឹទ្ធសភារដ្ឋ Pennsylvania (Pennsylvania State Senators) ដែលជាសមាជិកនៃសភាជាន់ខ្ពស់នៃរដ្ឋាភិបាលរដ្ឋនៅ Harrisburg ។ សមាជិកព្រឹទ្ធសភាចំនួន 50 រូបរបស់រដ្ឋអនុម័តច្បាប់ និងថវិការបស់រដ្ឋ និងបញ្ជាក់អំពីការតែងតាំងដោយអភិបាល។
    • សមាជិករដ្ឋសភានៃរដ្ឋ Pennsylvania (Pennsylvania House of Representatives) ដែលជាសមាជិកនៃសភាជាន់ទាបនៃរដ្ឋាភិបាលរដ្ឋនៅ Harrisburg ។ អ្នក​តំណាង 203 រូបរបស់រដ្ឋអនុម័តច្បាប់ និងថវិការបស់រដ្ឋ។
  • នៅលើសន្លឹកឆ្នោត៖ សំណួរ

    នឹងមានសំណួរចំនួនបួននៅលើសន្លឹកឆ្នោត។ ចំពោះសំណួរនីមួយៗ អ្នកអាចបោះឆ្នោត “បាទ/ចាស” ឬ “ទេ” ។

    ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” ចំពោះសំណួរនៃសន្លឹកឆ្នោតមួយ ពីរ និងបី វាមានន័យថាអ្នកចង់ផ្លាស់ប្តូរធម្មនុញ្ញនៃអំណាចគ្រប់គ្រងមូលដ្ឋាន​​របស់ទីក្រុង Philadelphia ។ ធម្មនុញ្ញកំណត់វិធានសម្រាប់រដ្ឋាភិបាលក្រុង។

    ខាងក្រោមនេះជាសេចក្តីសង្ខេបនៃសំណួរអំពីសន្លឹកឆ្នោតតាមលំដាប់លំដោយដែលនឹងបង្ហាញនៅលើសន្លឹកឆ្នោតរបស់អ្នក។

    1. ឈប់ ហើយស្ទាបឆែក៖

    ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” អ្នកចង់ឱ្យក្រសួងប៉ូលីសនៃទីក្រុង Philadelphia បញ្ចប់ ការអនុវត្តឈប់ និងស្ទាបឆែកដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ។ នោះមានន័យថាមន្ត្រីប៉ូលីសម្នាក់មិនអាច បញ្ឈប់អ្នកណាម្នាក់ដោយសារតែពូជសាសន៍ ជនជាតិ យេនឌ័រ ភេទ ការចូលសាសនា ឬការបញ្ចេញមតិ ឬលក្ខណៈដែលត្រូវបានការពារផ្សេងទៀតបានទេ។ ផ្ទុយទៅវិញ មន្រ្តីត្រូវតែមានការសង្ស័យសមហេតុផលថាជននោះបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្ម។

    2. ការិយាល័យអ្នកតស៊ូមតិគាំទ្រជនរងគ្រោះ៖  

    ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” អ្នកចង់ឱ្យទីក្រុងបង្កើតការិយាល័យមួយដែលនឹងតស៊ូមតិ ដើម្បីសិទ្ធិរបស់ជនរងគ្រោះដោយឧក្រិដ្ឋកម្ម។

    3. គណៈកម្មការត្រួតពិនិត្យប៉ូលីសពលរដ្ឋ៖

    ប្រសិនបើអ្នកបោះឆ្នោត “បាទ/ចាស” អ្នកចង់ឱ្យទីក្រុងបង្កើតគណៈកម្មការត្រួតពិនិត្យប៉ូលីសពលរដ្ឋជាផ្នែកអចិន្រ្តៃយ៍របស់រដ្ឋាភិបាលក្រុង។ គណៈកម្មការនេះនឹងធ្វើការដើម្បីកែលម្អការប្រព្រឹត្ដរបស់មន្រ្តីប៉ូលីស និងធ្វើឱ្យក្រសួងប៉ូលីស Philadelphia ទទួលខុសត្រូវចំពោះសកម្មភាពរបស់មន្រ្តី។

    4. ការខ្ចីប្រាក់៖

    ប្រសិនបើអ្នកបោះឆ្នោត“បាទ/ចាស” អ្នកចង់ឱ្យទីក្រុង Philadelphia ខ្ចីប្រាក់ចំនួន 134 លានដុល្លារ ដើម្បីចំណាយលើ៖

    • ការធ្វើដំណើរ។
    • ផ្លូវថ្នល់ និងអនាម័យ។
    • អគារក្រុង។
    • ឧទ្យាន និងកន្លែង​កម្សាន្ត។
    • សារមន្ទីរ។
    • ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍។
  • ព័ត៌មានទំនាក់ទំនងសម្រាប់ការិយាល័យបោះឆ្នោតមូលដ្ឋាន

    អ្នកអាចស្វែងរកព័ត៌មានអំពីការបោះឆ្នោត និងការបោះឆ្នោតនៅ Philadelphia តាមរយៈphiladelphiavotes.com. ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតនៅក្នុងខោនធីផ្សេងទៀតនៃរដ្ឋ Pennsylvania អ្នកអាចស្វែងរកការិយាល័យបោះឆ្នោតមូលដ្ឋានរបស់អ្នកបាននៅvotesPA.com.

    គណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia

    ប្រសិនបើអ្នកមានសំណួរអំពីការបោះឆ្នោតទូទៅ សូមទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។ មានសេវាកម្មបកប្រែផ្ទាល់មាត់។

    ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត Philadelphia

    ប្រសិនបើអ្នកមានសំណួរអំពីការចុះឈ្មោះបោះឆ្នោត ឬការបញ្ជាក់អំពីការចុះឈ្មោះអ្នកបោះឆ្នោត សូមទាក់ទងការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតនៅទីក្រុង Philadelphia តាមលេខ (215) 686-1591 ។ មានសេវាកម្មបកប្រែផ្ទាល់មាត់។

    ស្នងការក្រុង Philadelphia

    អ្នកក៏អាចទាក់ទងទៅស្នងការក្រុង Philadelphia បានផងដែរ។ ស្នងការគឺជាមន្រ្តីដែលជាប់ឆ្នោតទទួលបន្ទុកការបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតនៅទីក្រុង Philadelphia ។ ចូលទៅកាន់ philadelphiavotes.com ដើម្បីស្វែងយល់បន្ថែមអំពីស្នងការក្រុង Philadelphia។

ការដាក់ពាក្យសុំ សន្លឹកឆ្នោតផ្ញើតាមសំបុត្រ

  • ដាក់ពាក្យសុំបោះឆ្នោតតាមសំបុត្រ
    1
    ជ្រើសរើសរបៀបដែលអ្នកចង់ដាក់ពាក្យ។

    តាមអ៊ីនធឺណិត

    ដើម្បីដាក់ពាក្យតាមអ៊ីនធឺណិត សូមចូលទៅកាន់ votesPA.com/ApplyMailBallot. ពាក្យសុំតាមអ៊ីនធឺណិតនឹងមានជាភាសាអង់គ្លេសនិងអេស្ប៉ាញ។

    តាមសំបុត្រ

    មានវិធីពីរយ៉ាងដើម្បីទទួលបានពាក្យសុំជាក្រដាស។ អ្នក​អាច៖

    • ចូលទៅកាន់ votesPA.com/ApplyMailBallot ដើម្បីទាញយក និងបោះពុម្ពពាក្យសុំចេញក្រៅ។ នៅលើគេហទំព័រនេះ អ្នកក៏អាចស្នើសុំឱ្យផ្ញើពាក្យសុំទៅអ្នកតាមសំបុត្របានផងដែរ។
    • ទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ដើម្បីស្នើសុំឱ្យផ្ញើទម្រង់បែបបទទៅអ្នក។ អ្នកក៏អាចទាក់ទងស្នងការក្រុងផងដែរ។

    ពាក្យសុំជាក្រដាសនឹងមានជាភាសាអង់គ្លេស អេស្ប៉ាញចិន និងវៀតណាម។

    2
    បំពេញ និងដាក់បញ្ជូនពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។

    ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញពាក្យសុំរបស់អ្នក សូមទូរសព្ទទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

    ពាក្យសុំនឹងស្នើឱ្យអ្នកផ្តល់ព័ត៌មានអំពីខ្លួនអ្នក ដែលរួមមាន៖

    • ព័ត៌មានទំនាក់ទំនង៖ អ្នកអាចរួមបញ្ចូលលេខទូរសព្ទ និងអ៊ីមែលនៅក្នុងផ្នែក“អំពីអ្នក”បាន។ ប្រសិនបើអ្នកផ្តល់អាសយដ្ឋានអ៊ីមែល អ្នកនឹងទទួលបានការជូនដំណឹងអំពីស្ថានភាពពាក្យសុំ និងសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។ វាក៏មានប្រយោជន៍ផងដែរក្នុងការបញ្ចូលព័ត៌មាននេះ ក្នុងករណីដែលមន្ត្រីបោះឆ្នោតត្រូវការទាក់ទងអ្នក។ ព័ត៌មានរបស់អ្នកមិនត្រូវបានចែករំលែកនៅខាងក្រៅការិយាល័យបោះឆ្នោតទេ។
    • អាសយដ្ឋាន៖ អ្នកត្រូវតែសរសេរអាសយដ្ឋានរបស់អ្នកឱ្យបានច្បាស់ នៅពេលដែលអ្នកបានចុះឈ្មោះបោះឆ្នោត។ អ្នកអាចពិនិត្យមើលការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកបាននៅpavoterservices.pa.gov ឬហៅទូរសព្ទទៅក្រសួងរដ្ឋនៃរដ្ឋ Pennsylvania តាមលេខ 1 (877) 868-3772។
    • ការកំណត់អត្តសញ្ញាណ៖ អ្នកនឹងត្រូវបានស្នើសុំឱ្យផ្តល់បណ្ណបើកបរ Pennsylvania របស់អ្នក ឬលេខអត្តសញ្ញាណរូបថតដែលចេញដោយ PennDOT ។ ឬអ្នកអាចផ្តល់លេខបួនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់អ្នក។

    ប្រសិនបើអ្នកមិនមានទម្រង់នៃអត្តសញ្ញាណបណ្ណទាំងនេះទេ សូមគូសប្រអប់ដែលអានថា៖ “ខ្ញុំមិនមានបណ្ណបើកបរ PA ឬអត្តសញ្ញាណបណ្ណ PennDOT ឬលេខសន្តិសុខសង្គមទេ។ អ្នកនឹងនៅតែត្រូវដាក់បញ្ជូនឯកសារថតចម្លងអត្តសញ្ញាណបណ្ណដែលអាចទទួលយកបានអមជាមួយពាក្យសុំរបស់អ្នក។

    ដើម្បីស្វែងយល់អំពីទម្រង់អត្តសញ្ញាណបណ្ណដែលអាចទទួលយកបាន សូមហៅទូរសព្ទទៅក្រសួងរដ្ឋ Pennsylvania តាមលេខ (877) 868-3772 ។

    ប្រសិនបើអ្នកកំពុងបំពេញពាក្យសុំរបស់អ្នកនៅលើក្រដាស សូមចងចាំដូចខាងក្រោម៖

    • អ្នកត្រូវបំពេញពាក្យសុំជាក្រដាសរបស់អ្នកដោយប្រើប៊ិកទឹកខ្មៅ។ សូមសរសេរឱ្យច្បាស់។
    • អ្នកនឹងត្រូវការស្រោមសំបុត្រ និងត្រាប្រៃសណីយ៍ដើម្បីផ្ញើពាក្យសុំរបស់អ្នក។

    ថ្ងៃផុតកំណត់ពាក្យសុំបច្ចុប្បន្ន 

    អ្នកគួរតែដាក់ពាក្យសុំឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្រត្រូវស្ថិតនៅក្នុងការិយាល័​យជាក់ស្ដែង​របស់គណៈកម្មការបោះឆ្នោតខោនធី Philadelphia ត្រឹម​ម៉ោង 5 ល្ងាច នៅថ្ងៃអង្គារទី 27 ខែតុលា ឆ្នាំ 2020 ។ ការិយាល័យនេះមានទីតាំងនៅសាលាក្រុង បន្ទប់ 130, Philadelphia, PA 19107 ។

    ប្រសិនបើពាក្យសុំរបស់អ្នកមកដល់ក្រោយថ្ងៃផុតកំណត់ តែមប្រៃសណីយនឹងមិនត្រូវបានទទួលយកទេ ដោយសារពាក្យសុំដល់ថ្ងៃផុតកំណត់ ហើយអ្នកនឹងមិនអាចបោះឆ្នោតតាមសំបុត្រប្រៃសណីយបានទេ។

    ដើម្បីបញ្ជាក់ព័ត៌មានអំពីថ្ងៃផុតកំណត់ និងវិធីដាក់បញ្ជូនពាក្យសុំរបស់អ្នក សូមទាក់ទងគណៈកម្មការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3468 ។

    3
    ពិនិត្យមើលស្ថានភាពនៃពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។

    ក្រោយពេលអ្នកដាក់ពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររួច អ្នកអាចពិនិត្យមើលស្ថានភាពរបស់វាបានដោយចូលទៅpavoterservices.pa.gov។ អ្នកក៏អាចទូរសព្ទទៅក្រសួងរដ្ឋ Pennsylvania តាមលេខ 1 (877) 868-3772 ។

    ប្រសិនបើអ្នកដាក់ពាក្យតាមអ៊ីនធឺណិត អ្នកនឹងអាចមើលស្ថានភាពពាក្យសុំរបស់អ្នកបានក្នុងរយៈពេល 48 ម៉ោងបន្ទាប់ពីដាក់បញ្ជូនពាក្យសុំ។

    លើសពីនេះទៀត ប្រសិនបើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលនៅពេលអ្នកដាក់ពាក្យសុំ អ្នកគួរតែទទួលបានអ៊ីមែលពីផ្នែកសេវាកម្មបោះឆ្នោត Pennsylvania ។ សារទាំងនេះនឹងជូនដំណឹងដល់អ្នកអំពីស្ថានភាពពាក្យសុំរបស់អ្នក ហើយប្រាប់អ្នកថាពេលណាអ្នកគួរទទួលសន្លឹកឆ្នោតរបស់អ្នកនៅក្នុងសំបុត្រ។

បោះឆ្នោតដោយ សន្លឹកឆ្នោតផ្ញើតាមសំបុត្រ

  • បោះឆ្នោតតាមសំបុត្រ
    1
    ទទួលសន្លឹកឆ្នោតរបស់អ្នកតាមសំបុត្រ។

    បន្ទាប់ពីអ្នកដាក់ពាក្យសុំ អ្នកនឹងទទួលបានសន្លឹកឆ្នោតផ្ញើតាមសំបុត្រ តាមអាសយដ្ឋានដែលអ្នកបានដាក់បញ្ជូន។ នៅខាងក្នុង អ្នកគួរតែឃើញមាន៖

    • សន្លឹកឆ្នោតមានព័ត៌មានទាំង​សងខាងរបស់អ្នក។
    • សេចក្តីណែនាំពីសន្លឹកឆ្នោត។
    • ឯកសារដែលពន្យល់ពីសំណួរនៅលើសន្លឹកឆ្នោត។
    • ស្រោមសំបុត្រសម្ងាត់តូចមួយដើម្បីបិទ​សន្លឹកឆ្នោតរបស់អ្នកឱ្យជិត។
    • ស្រោមសំបុត្រ “សេចក្តីប្រកាសរបស់អ្នកបោះឆ្នោត” ធំមួយសម្រាប់ផ្ញើសន្លឹកឆ្នោតបិទជិតរបស់អ្នក។

    ប្រសិនបើអ្នកកំពុងបាត់អ្វីមួយ សូមទូរសព្ទទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

    ប្រសិនបើអ្នកមិនទទួលបានសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នកទេ សូមពិនិត្យស្ថានភាពរបស់វាតាមរយៈ pavoterservices.pa.gov ឬទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

    2
    អានសេចក្តីណែនាំដែលមានបញ្ចូលក្នុងសន្លឹកឆ្នោតរបស់អ្នក។

    សេចក្តីណែនាំនឹងត្រូវបានដាក់ស្លាក“សេចក្តីណែនាំសម្រាប់ការបោះឆ្នោតដោយសន្លឹកឆ្នោតផ្ញើតាមសំបុត្រ ឬសម្រាប់អ្នកអវត្តមាន”។ ពួកគេនឹងរលឹកអ្នកអំពីថ្ងៃផុតកំណត់នៃសន្លឹកឆ្នោតផ្ញើតាមសំបុត្រ ហើយពន្យល់ពីរបៀបបំពេញសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក។

    3
    បំពេញសន្លឹកឆ្នោតរបស់អ្នក។

    សន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នកនឹងមានព័ត៌មានទាំងសងខាង។ អ្នកគួរតែប្រើទឹកថ្នាំប៊ិកពណ៌ខៀវ ឬខ្មៅតែប៉ុណ្ណោះដើម្បីបំពេញសន្លឹកឆ្នោតរបស់អ្នក។

    ប្រសិនបើអ្នកមានកំហុសនៅលើសន្លឹកឆ្នោតរបស់អ្នក សូមកុំគូសចោលអ្វីទាំងអស់ ឬកត់ចំណាំអ្វីមួយឱ្យសោះ។ ផ្ទុយទៅវិញ សូមចូលមើល ballotform.philadelphiavotes.com ឬហៅទូរសព្ទទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ 215-686-3469 ដើម្បីស្នើសុំសន្លឹកឆ្នោតជំនួស។

    អ្នកគួរតែបំពេញសន្លឹកឆ្នោតរបស់អ្នកជាលក្ខណៈឯកជន លើកលែងតែអ្នកបានទទួលជំនួយ។

    បំពេញក្នុងរាងពងក្រពើក្បែរបេក្ខជនដែលអ្នកចង់បោះឆ្នោតឱ្យ។

    A ballot illustration that shows how to correctly fill in the oval by a candidate's name.

    ប្រសិនបើអ្នកចង់សរសេរបេក្ខជន សូមបំពេញនៅក្នុងរាងពងក្រពើនៅជាប់នឹងពាក្យ “សរសេរចូល”។ បន្ទាប់មក សរសេរឈ្មោះរបស់ពួកគេនៅខាងស្ដាំរាងពងក្រពើ។

    A ballot illustration that shows how to write in a candidate.

    យកចិត្តទុកដាក់លើចំនួនឆ្នោតដែលអ្នកត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតសម្រាប់ប្រភេទនីមួយៗ។ ឧទាហរណ៍ សេចក្ដីពន្យល់នេះបង្ហាញ“ បោះឆ្នោតឱ្យលេខ 1”។

    ប្រសិនបើអ្នកបោះឆ្នោតលើសពីអ្វីដែលស្នើសុំឱ្យអ្នកធ្វើ នោះការបោះឆ្នោតរបស់អ្នកនឹងមិនត្រូវបានរាប់បញ្ចូលទេ។

    ប្រសិនបើអ្នកសម្រេចចិត្តមិន បោះឆ្នោតឱ្យបេក្ខជន ឬសំណួរសន្លឹកឆ្នោត នោះមិនមានបញ្ហាអ្វីទេ។ សន្លឹកឆ្នោតរបស់អ្នកនឹងនៅតែត្រូវបានរាប់។

    A ballot illustration that shows how to vote for the correct number of candidates. Because the instruction reads "Vote for 1," only one oval is filled.

    អ្នកអាចបោះឆ្នោតបានតែ “បាទ/ចាស” ឬ “ទេ” ប៉ុណ្ណោះ។

    ដើម្បីបោះឆ្នោត “បាទ/ចាស” លើសំណួរសន្លឹកឆ្នោត សូមបំពេញប្រអប់រាងពងក្រពើ “បាទ/ចាស” ។

    ដើម្បីបោះឆ្នោត“ទេ”លើសំណួរសន្លឹកឆ្នោតសូមបំពេញប្រអប់រាងពងក្រពើ“ទេ”។

    A ballot illustration that shows the format for "yes" or "no" ballot questions.

     

    4
    ដាក់សន្លឹកឆ្នោតរបស់អ្នកនៅក្នុងស្រោមសំបុត្រសម្ងាត់ដែលតូចជាង។
    1. បត់សន្លឹកឆ្នោតឡើងវិញដូចដែលបានផ្ញើមកអ្នក។
    2. ដាក់វានៅក្នុងស្រោមសំបុត្រតូចជាងដែលមានដាក់ស្លាកថា “សន្លឹកឆ្នោតជាផ្លូវការ” ។ កុំដាក់អ្វីផ្សេងទៀតនៅខាងក្នុង ឬសរសេរនៅលើស្រោមសំបុត្រ។
    3. ផ្សើមកាវបិទនៅលើផ្នត់ស្រោមសំបុត្រ។
    4. បិទស្រោមសំបុត្រសម្ងាត់ ដើម្បីបិទ​ភ្ជិតសន្លឹកឆ្នោតរបស់អ្នក។
    ចំណាំ៖សន្លឹកឆ្នោតដែលបានប្រគល់មកវិញដោយគ្មានស្រោមសំបុត្រសម្ងាត់នឹងនឹង មិន ត្រូវបានរាប់ទេ។

    The steps to placing your ballot in the secrecy envelope and sealing it.

     

    5
    ដាក់សន្លឹកឆ្នោតដែលបានបិទជិតរបស់អ្នកនៅក្នុងស្រោមសំបុត្រ“សេចក្ដីប្រកាសរបស់អ្នកបោះឆ្នោត” ។
    1. ដាក់សន្លឹកឆ្នោតបិទជិតរបស់អ្នកទៅក្នុងស្រោមសំបុត្រ“ សេចក្តីប្រកាសរបស់អ្នកបោះឆ្នោត” ។ កុំដាក់អ្វីផ្សេងទៀតនៅខាងក្នុង។
    2. ផ្សើមកាវបិទនៅលើផ្នត់ស្រោមសំបុត្រ។
    3. បិទស្រោមសំបុត្រសំបុត្រ ដើម្បីបិទវាឱ្យជិត។
    4. សរសេរអាសយដ្ឋានរបស់អ្នកជាទឹកថ្នាំខ្មៅ ឬពណ៌ខៀវនៅជ្រុងខាងឆ្វេងខាងលើនៃស្រោមសំបុត្រ។

    The steps to placing your sealed ballot in the "Voter Declaration" envelope, sealing it, and addressing it.

     

    6
    ចុះហត្ថលេខាលើសេចក្តីប្រកាសរបស់អ្នកបោះឆ្នោតនៅលើខ្នងស្រោមសំបុត្រ។
    ប្រសិនបើអ្នកបំពេញសន្លឹកឆ្នោតរបស់អ្នកដោយខ្លួនឯង៖
    1. ចុះហត្ថលេខា នៅចំហៀងខាងឆ្វេង នៃស្រោមសំបុត្រនៅប្រអប់ចតុកោណដែលត្រូវបានសម្គាល់ដោយអក្សរ X និងដាក់ស្លាក“អ្នកបោះឆ្នោត”។
    2. សរសេរកាលបរិច្ឆេទដែលអ្នកបានបំពេញសន្លឹកឆ្នោត ឈ្មោះ និងអាសយដ្ឋានរបស់អ្នកនៅលើបន្ទាត់ផ្តេកខាងលើ ស្លាក។

    An illustration showing how to fill out the "Voter Declaration" envelope if you completed your ballot on your own.

    ប្រសិនបើមាននរណាម្នាក់បានបំពេញសន្លឹកឆ្នោតរបស់អ្នកជួសអ្នក៖

    1. ចុះហត្ថលេខា នៅចំហៀងខាងស្ដាំ នៃស្រោមសំបុត្រនៅបក្នុងប្រអប់ចតុកោណដែលត្រូវបានសម្គាល់ដោយអក្សរ X និងដាក់ស្លាក“អ្នកបោះឆ្នោត” ។
    2. អ្នកដែលជួយអ្នកគួរតែសរសេរកាលបរិច្ឆេទនៅពេលសន្លឹកឆ្នោតរបស់អ្នកបានបញ្ចប់។ ពួកគេក៏គួរតែបញ្ចូលអាសយដ្ឋាន និងហត្ថលេខារបស់ពួកគេផងដែរនៅលើបន្ទាត់ផ្ដេក ខាងលើ ស្លាក “កាលបរិច្ឆេទ” និង “សាក្សី”។

    An illustration showing how to fill out the "Voter Declaration" envelope if someone completed your ballot for you.

     

    7
    ផ្ញើសន្លឹកឆ្នោតផ្ញើតាមសំបុត្រមកវិញ។
    តាមសំបុត្រ

    អ្នកអាចផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញតាមសំបុត្រប្រៃសណីយ៍បាន។ ប្រៃសណីយ៍ត្រូវបង់ប្រាក់ជាមុន។ ថ្ងៃចុងក្រោយដែលសន្លឹកឆ្នោតរបស់អ្នកត្រូវបានបិទតែមប្រៃណីយ៍គឺថ្ងៃបោះឆ្នោត។ ប្រសិនបើអ្នកមានគម្រោងប្រគល់សន្លឹកឆ្នោតរបស់អ្នកមកវិញតាមសំបុត្រប្រៃសណីយ៍ សូមផ្ញើឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

    ដោយផ្ទាល់

    អ្នកបោះឆ្នោតភាគច្រើនត្រូវតែប្រគល់សន្លឹកឆ្នោតដោយខ្លួនឯង។ ទោះយ៉ាងណា ប្រសិនបើអ្នកមានពិការភាពរាងកាយ អ្នកអាចជ្រើសរើសនរណាម្នាក់ឱ្យប្រគល់សន្លឹកឆ្នោតរបស់អ្នកមកវិញជំនួសអ្នក។

    ប្រគល់សន្លឹកឆ្នោតដោយខ្លួនឯង

    អ្នកអាចដាក់សន្លឹកឆ្នោតរបស់អ្នក​នៅទីតាំងមួយក្នុងចំណោមទីតាំងដូចខាងក្រោម៖

    • គណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia (City Hall, Room 130, Philadelphia, PA 19107) ។
    • ការិយាល័យបោះឆ្នោតរណប។
    • ប្រអប់សម្រាប់ដាក់សន្លឹកឆ្នោត។
    ទីតាំងសម្រាប់ដាក់សន្លឹកឆ្នោតជាក់លាក់ កំពុងតែស្ថិតនៅក្នុងការកំណត់។ ប្រសិនបើអ្នកមានសំណួរអំពីកន្លែងដែលត្រូវផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ សូមចូលទៅកាន់គេហទំព័រ philadelphiavotes.com ឬទាក់ទងគណៈកម្មការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3468 ។

    ចាត់តាំងនរណាម្នាក់ឱ្យប្រគល់​សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ

    ប្រសិនបើអ្នកមិនអាចប្រគល់សន្លឹកឆ្នោតដោយខ្លួនអ្នកបានទេ អ្នកអាចជ្រើសរើសមនុស្សម្នាក់ទៀត (ឬ “ ភ្នាក់ងារដែលបានចាត់តាំង”) ដើម្បីប្រគល់សន្លឹកឆ្នោតនោះ។ ដើម្បីធ្វើដូចនេះបាន អ្នកត្រូវតែបំពេញសំណុំបែបបទចាត់តាំង និងលិខិតបញ្ជាក់ភ្នាក់ងារ.

    ភ្នាក់ងារដែលត្រូវបានចាត់តាំងរបស់អ្នកត្រូវតែប្រគល់សំណុំបែបបទនេះ និងសន្លឹកឆ្នោតដែលបិទជិត​របស់អ្នកទៅគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia ។ ប្រសិនបើអ្នកមានសំណួរអំពីការជ្រើសរើសនរណាម្នាក់ឱ្យប្រគល់​សន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ សូមទាក់ទងគណៈកម្មាធិការតាមលេខ (215) 686-3469 ។

    ប្រសិនបើអ្នកមិនអាចផ្ញើសន្លឹកឆ្នោតតាមសំបុត្ររបស់អ្នកតាមកាលបរិច្ឆេទកំណត់បានទេ អ្នកអាចបោះឆ្នោតនៅកន្លែងបោះឆ្នោតរបស់អ្នកនៅថ្ងៃបោះឆ្នោតបាន។ ដើម្បីធ្វើដូចបាន អ្នកគួរតែយកសន្លឹកឆ្នោតផ្ញើតាមសំបុត្រ និងស្រោមសំបុត្រ “សេចក្ដីប្រកាសរបស់អ្នកបោះឆ្នោត” របស់អ្នកទៅកាន់កន្លែងបោះឆ្នោតដើម្បីឱ្យគណៈកម្មការបោះឆ្នោតអាចចាត់ទុកសន្លឹកឆ្នោតនោះជាមោឃៈបាន។  ប្រសិនបើអ្នកមិនអាចប្រគល់សន្លឹកឆ្នោតផ្ញើតាមសំបុត្រ និងស្រោមសំបុត្រ “សេចក្ដីប្រកាសរបស់អ្នកបោះឆ្នោត” របស់អ្នកបានទេ អ្នកនៅតែអាចបោះឆ្នោតបានដោយសន្លឹកឆ្នោតបណ្តោះអាសន្ន។

    ដើម្បីបញ្ជាក់ សូមទាក់ទងគណៈកម្មាធិការបោះឆ្នោតខោនធី Philadelphia តាមលេខ (215) 686-3469 ។

    8
    ពិនិត្យស្ថានភាពសន្លឹកឆ្នោតរបស់អ្នក។

    នៅពេលអ្នកផ្ញើសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នករួច អ្នកអាចពិនិត្យមើលស្ថានភាពរបស់វាដោយចូលទៅpavoterservices.pa.gov។ អ្នកក៏អាចទូរសព្ទទៅក្រសួងរដ្ឋនៃរដ្ឋ Pennsylvania តាមលេខ (877) 868-3772 ។

    ប្រសិនបើអ្នកបានផ្តល់អាសយដ្ឋានអ៊ីមែល នៅពេលអ្នកដាក់ពាក្យសុំសន្លឹកឆ្នោតផ្ញើតាមសំបុត្ររបស់អ្នក អ្នកគួរតែទទួលបានអ៊ីមែលមួយ នៅពេលសន្លឹកឆ្នោតផ្ញើតាមសំបុត្រដែលបានបំពេញរួចត្រូវបានទទួល។

ទាញយកសៀវភៅណែនាំសន្លឹកឆ្នោតផ្ញើតាមសំបុត្រ

រូបភាពណែនាំ និងកំណែដែលងាយស្រួលសម្រាប់ម៉ាស៊ីនព្រីននៃមគ្គុទេសក៍នេះមានច្រើនភាសា។